៥ចំណុចសម្រាប់កូនដែលពិបាកញ៉ាំអាហារ

៥ចំណុចសម្រាប់កូនដែលពិបាកញ៉ាំអាហារ

ប្រសិនបើកូនរបស់លោកអ្នកស្អប់អាហារពេលញ៉ាំបាយ ក៏ដូចជាអាហារផ្សេងៗ ហើយការស្រាវជ្រាវថ្មីមួយរបស់ theasianparent.com បានបង្ហាញថាការបង្ហាញអាហាររបស់កូនដែលជារឿងមួយជាក់លាក់អាចជះឥទ្ធិពលថា តើកុមារនឹងញ៉ាំអាហារឬអត់។ អ្វីដែលកាន់តែច្រើនទៅទៀតនោះរវាងក្មេងប្រុសនិងក្មេងស្រីក៏អាចមានទម្លាប់នៃការញ៉ាំគឺមានលក្ខណៈខុសគ្នា ដូចនេះដើម្បីទទួលបានជោគជ័យបន្ថែមទៀត សូមពិចារណានូវចំណុចខាងក្រោមនេះគឺជាអ្វីដែលការសិក្សាបានបង្ហាញ និងគន្លឹះមួយចំនួនទៀតអំពីរបៀបដើម្បីឱ្យកុមារទទួលទាននៅពេលពួកគេបដិសេធទាំងស្រុង។

១.មានគំនិតច្នៃប្រឌិតជាមួយបទបង្ហាញអាហាររបស់អ្នកដែលត្រូវបញ្ចុកកូនៈ អនុញ្ញាតឱ្យកូនរបស់អ្នកស្គាល់ច្បាស់ពីអាហារផ្សេងៗគ្នា ដោយអនុញ្ញាតឱ្យពួកគេយល់ព្រមនូវអ្វីដែលពួកគេចង់។ ការធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ធ្វើអោយមានភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូលកូនរបស់អ្នកឱ្យញ៉ាំ។

២.លាយអ្វីដែលពួកគេមិនចូលចិត្តនៅក្នុងអាហារដែលពួកគេចូលចិត្តៈ ឧទាហរណ៍អាហារអ្នកអាចបញ្ចុកបន្លំគ្នា លេងជាមួយពួកគេដោយបញ្ចូលពណ៌និងរសជាតិលាយគ្នា ផ្សំបន្លែ ឬសាច់ដែលគាត់ចូលចិត្ត។ ដូចគ្នានេះផងដែរប្រសិនបើកូនរបស់អ្នកមិនចូលចិត្តម្ហូបជាក់លាក់មួយ គ្រាន់តែគិត និងប្រើវិធីផ្សេងគ្នាដើម្បីចម្អិនអាហារដែលដូចគ្នា។

៣.ចូលរួមធ្វើសកម្មភាពជាមួយពួកគេនៅក្នុងការបញ្ចុកៈ ការញ៉ាំអាហារផ្ទាល់ខ្លួនជាមួយកូនរបស់អ្នក និងចម្អិនអាហារដោយខ្លួនឯងព្រមជាមួយនឹងបង្រៀនពួកគេចេះចំណិនផងដែរ។ តាមរបៀបនេះគាត់នឹងមានការកោតសរសើរខ្លួនឯងនិងមានឆន្ទៈក្នុងការទទួលយកបន្លែដែលគាត់បានធំឡើង ថានេះជាអាហាររបស់គាត់ដាំ យ៉ាងណាក៏ត្រូវតែញ៉ាំអារហារ

៤.ប្រើនិងទិចនិច និងមិនបង្ខំពួកគេៈ បង្ហាញអោយកុមារមានភាពរីករាយពីអាហារដោយមិនចាំបាច់បង្ខំ ឱ្យពួកវាច្រើនពេក។ ចូរគិតពីការញ៉ាំប្រភេទអាហារថ្មីរួមជាមួយម្ហូបអាហារផ្សេងទៀតដែលអ្នកដឹងថាកូនរបស់អ្នកចូលចិត្តមើលថាតើគាត់នឹងញ៉ាំវាដែរឬទេគ្រាន់តែកុំបង្ខំកូនឱ្យញ៉ាំអាហារ។

៥.និយាយជាមួយកូនរបស់អ្នកអំពីទិដ្ឋភាពល្អៗ រួមជាមួយអាហារផ្សេងទៀតនៃចំណីអាហារក្រៅពីរសជាតិដែលកំពុងបញ្ចុកអាហារៈ លើកទឹកចិត្តកូនរបស់អ្នកដោយនិយាយអំពីអាហារពណ៌ រូបរាង ក្លិនក្រអូប និងភាពរីករាយមិនថាវាមានរសជាតិល្អទេ ដោយការផ្តោតអារម្មណ៍តិចលើរសជាតិ នឹងធ្វើឱ្យកុមារគិតថាម្ហូបអាហារពិតជាមិនភ្លក់មិនដឹងរសជាតិនោះទេ!

ប្រាំចំណុចខាងលើជាអ្វីដែលជាចំណុចសំខាន់ណាស់សម្រាប់អ្នកម្តាយមានចំចំពោះកូន ដែលតម្រូវអោយម្តាយគួរតែយកចិត្តទុកដាក់ និងមើលសំខាន់មិនអាចរំលង។

11th Sep 2018 Horm Sokny(SN)@babyoutlet

Recent Posts